រាជធានីភ្នំពេញ ៖ ពិតណាស់ តារាប្រុស 4T5 ត្រូវបានគេស្គាល់ច្បាស់ថា ជាតារារ៉េបម្នាក់ ដែលកំពុងតែ មានប្រជាប្រិយភាព ក្នុងវិស័យរ៉េបនៅកម្ពុជា មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏ត្រូវមហាជនជាច្រើន ចាប់អារម្មណ៍ខ្លាំងផងដែរ តាមរយៈ ការលេងស្ទាយ៍សាក់ពេញខ្លួន ដែលក្នុងវិស័យកម្សាន្តនៅកម្ពុជា មានតែ តារាប្រុស២នាក់ប៉ុណ្ណោះ ដែលមាន ស្នាមសាក់ពេញខ្លួនបែបនេះ ម្នាក់គឺតារាប្រុស អធិការ និងម្នាក់ទៀត គឺរូបលោក ម្យ៉ាងទៀត អ្នកទាំងពីរក៏ជា មិត្តស្និទស្នាលជាមួយគ្នាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ប្រសិនបើនិយាយពីស្ទាយ៍ រៀបចំខ្លួនរបស់ តារារ៉េបរូបនេះ ភាគច្រើនគេតែងឃើញ រូបលោកនិយម ពាក់អាវ Swag ដែលនិយាយឲ្យចំ ក្នុងស្ទាយ៍ដូចជា Gang។
តែផ្ទុយទៅវិញ ថ្មីៗនេះ រូបលោកពិតជា ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល ជាមួយនឹងឈុតបែបសុភាពបុរស អាវយឺតពណ៌សលាតឆ្នូតខៀវ ខោជើងវែង ក្រវាត់ខ្មៅ ដែលមើលទៅ ហាក់មិនដូចនឹងស្ទាយ៍តុបតែងខ្លួន ប្រចាំរបស់រូបលោក តែធ្វើឲ្យតារារ៉េបរូបនេះ ជះរាងសង្ហាមិនធម្មតាទេ ជាពិសេស សាក់ពេញខ្លួនក្តី តែតារាប្រុស 4T5 មើលទៅប្លែកភ្នែក រម្យទមខ្លាំង ទាក់ទាញបេះដូងហ្វេននារីៗ មិនស្ទើរទេ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







