នៅចាំស្ទីល តែងខ្លួនអញ្ចឹងអត់! អីណូ បង្ហាញរូបចាស់កាលពី២០១០ ឃើញហើយបាក់ចង្កេះ

//s9.kh1.co/70/70e22c0bdc6a2b569f2aeba162be8c42396b613e.jpg
តារា & កម្សាន្ដ

 ១០-តុលា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងអុីណូ បង្ហោះរូបភាពចាស់ប្រមាណជាជាង១០ឆ្នាំមុន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ហ្វេនៗសេរ៊ីចាស់នៅចាំជំនាន់នេះបានអត់?

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងអុីណូ បានបង្ហោះរូបភាពចាស់ប្រមាណជាជាង១០ឆ្នាំមុន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីសំណាក់មហាជន ដែលនិយមប្រើប្រាស់បណ្តាញសង្គមមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់តារាចម្រៀងរូបនេះ បានបង្ហោះរូបភាពតាំងពីឆ្នាំ២០១០ ដោយអាវពណ៍ក្រហម ស និងមានខោខូវប៊យ ហើយមានមួកក្រណាត់មួយទៀត ដែលជំនាន់ស្ទាវសម័យមុនប្រាកដជាចំណាំស្ទីលតែងខ្លួនបែបនេះជាមិនខាន ចំណែកអត្ថន័យសំណេររបស់លោកគឺមានដូចខាងក្រោម៖

គិតអីទេ ជំនាន់ឆ្នាំ ២០១០ រៀនសកលវិទ្យាល័យផង សន្សំលុយទិញខោអាវ ឡើងឆាកផង តើចាំទេតើពេលនោះខ្ញុំល្បីបទអ្វីខ្លះ ? ខោ: ពីរមុឺនរៀល បឹងកេងកង អាវក្រហម: ពីរមុឺនប្រាំបីពាន់រៀល យកឆ្នៃដេរដាក់ត្បូងខ្លួនឯង ទិញត្បូងអស់: ពីរមុឺនរៀល ផ្សារអ៊ូឫស្សី អាវយឺតក្នុង: ប្រាំបីពាន់រៀល បឹងកេងកង មួក: ប្រាំមួយពាន់រៀល បឹងកេងកង នាឡិកា: ពីរមុឺនរៀល បឹងកឹងកង កងដៃ: មួយមុឺនពីរពាន់ បឹងកេងកង ស្បែកជើង : ប្រាំបីមុឺនរៀល បឹងកេងកង លីអូ : ពីរមុឺនរៀល សាំងម៉ូតូ មិនបាច់បូកព្រោះខ្ចីម៉ូតូបង
សរុប៖ ម្ភៃមួយមុឺនបួនពាន់ រៀល ស្មើ ៥៣,០៣ដុល្លារ ក្រែលដែរ ឡើងមួយឆាក ចំណាយអស់ពីខ្លួន នេះហើយជីវិត 

អុីណូ

សូមចូលទស្សនារូបភាពខាងក្រោម៖

អុីណូ
អុីណូ
អុីណូ
អុីណូ
អុីណូ (រូបតាំងពីឆ្នាំ២០១០)
អុីណូ (រូបតាំងពីឆ្នាំ២០១០)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T