ភ្នំពេញ៖ ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលនិងមានការចាប់អារម្មណ៍ពីមហាជនជាច្រើន បន្ទាប់ពី អ្នកនិពន្ធចម្រៀងដ៏ល្បី លោក យឹម តាស្រង់ បានបង្ហាញអារម្មណ៍សោកស្ដោយមួយនៅលើបណ្ដាញសង្គម ដែលបទចម្រៀងចំណាយទឹកប្រាក់ ជាង ៥ ម៉ឺនដុល្លា ត្រូវបានលុបចោល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ អ្នកនិពន្ធរូបនេះ ថែមទាំងបានរៀបរាប់ថា៖
បទចម្រៀង១បទដែលចំណាយអស់ជាង៥ម៉ឺនដុល្លាត្រូវបានអ្នកឧកញ៉ាឱ្យខ្ញុំលុបចោល ពេលខ្លះគ្រប់ការខិតខំរបស់ខ្ញុំនិងក្រុមការងារមិនប្រាកដថាទទួលបានការសសើរឡើយទោះយើងមានគោលបំណងទៅមុខដ៏វែងឆ្ងាយយ៉ាងណាក្តីព្រោះផែនការថ្មីផលិតកម្មGALAXYលែងផលិតបទដើម្បីប្រកួតប្រជែងទីផ្សារក្នុងប្រទេសទៀតហើយ រីឯអាខោនTikTok គ្រាន់តែ២៤ម៉ោងមានអ្នកចូលមើលដល់ទៅជិត២០លានដង មានទាំងជនជាតិបរទេសCommentយ៉ាងច្រើន គ្រប់យ៉ាងមានតែពាក្យសោកស្តាយហើយខ្ញុំនឹងកែប្រែនូវចំនុចខ្វះខាតមួយចំនួន ហើយកូនចៅខ្ញុំម្នាក់ៗបានខិតខំណាស់សូម្បីខែបុណ្យទានមិនបានសម្រាកផង កំហុសទាំងនេះកូនចៅខ្ញុំពួកគេមិនខុសឡើយគ្រប់យ៉ាងគឺមកពីខ្ញុំជាអ្នកដឹកនាំខ្ញុំមានតែពាក្យអរគុណនិងសូមអភ័យទោសបងប្អូនទាំងអស់ដែលគាំទ្រ និងបងប្អូនទាំងអស់ដែលរិះគន់ក្នុងន័យស្ថាបនា
យ៉ាងណាមិញ បន្ទាប់ពីមានការបង្ហោះបែបនេះ បានធ្វើឲ្យអ្នកគាំទ្រធ្វើការស៊ែរតៗគ្នាជាច្រើន បើទោះបីជា ជុំវិញរឿងដ៏គួរសោកស្ដាយដែលអ្នកនិពន្ធរូបនេះបានលើកឡើង មិនទាន់មានការបង្ហាញពីហេតុផលច្បាស់លាស់ណាមួយក៏ដោយ៕
ប្រភព៖ Yem Tasrong យឹម តាស្រង់
សូមទស្សនារូបភាពខាងក្រោម៖




