តារាខ្មែរសោះ Mina មើលមួយភ្លែតស្ទើរច្រឡំ ស្មានតែតារា kpop ម្នាក់នេះ

//s9.kh1.co/73/736e86df0bf9f40b94bc6394f6f0621145dead19.png
តារា & កម្សាន្ដ

 ១៦-ធ្នូ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រូបភាពប៉ុន្មានសន្លឹករបស់ តារាចម្រៀងខ្មែរ Mina មានសម្រស់ស្រស់ស្អាត មុខមាត់ស្រដៀងតារាចម្រៀងកូរ៉េម្នាក់ ស្មានតែមនុស្សតែមួយ។

កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងស្រីវ័យក្មេង Mina បានបង្ហោះរូបប៉ុន្មានសន្លឹកនៅ ក្នុងបណ្ដាញសង្គម ដែលធ្វើឲ្យមហាជនប្រុសស្រីសរសើរសម្រស់មិនដាច់ពីមាត់។ ជាពិសេស​ នាងមាន មុខមាត់ភ្លឺថ្លា សម្បុរស បើមើលមួយភ្លែតស្ទើតែ ច្រឡំ ថាជា តារាចម្រៀង Kpop ស្រីម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Mina
 Mina

ជាមួយគ្នានេះដែរ Mina បានបង្ហាញរូប២សន្លឹក ដែលនៅ ក្នុងនោះ នាងមើលទៅ លេចធ្លោមែនទែន ជាមួយនឹង អាវពណ៌ឥន្ធនូ ទម្លាក់សក់ ផាត់មុខស្ដើងៗ តែបបូរមាត់ក្រហមដូចផ្លែប៉ោម។ មិនតែប៉ុណ្ណោះ ដោយសារតែទម្រង់មុខ និង ការតែងខ្លួន ធ្វើឲ្យស្រដៀងនឹងតារាចម្រៀងកូរ៉េ Jang Wonyoung

Mina
Mina

បើទោះបីជា Mina មានកម្ពស់មិនខ្ពស់ដូច Wonyoung ក៏ដោយ ប៉ុន្ដែនាងមានរាងស្អាត តូចច្រឡឹង បន្ថែមជាមួយស្បែកស និងស្ទាយ៍តែងខ្លួនទៀតនោះ ធ្វើឲ្យអ្នកទាំងពីរមើលទៅ ស្រដៀងគ្នា។ គួរបញ្ជាក់ផងដែរថា Mina ជាតារាចម្រៀងទោល ស្ថិតក្រោមផលិតកម្ម K've Entertainment ដែលនាងមានទេពកោសល្យសម្ដែង ច្រៀង រាំ យ៉ាងស្ទាត់ជំនាញ៕

Jang Wonyoung
Jang Wonyoung
Mina
Mina
Jang Wonyoung
Jang Wonyoung
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T