រាជធានីភ្នំពេញ ៖ ក្រោយ តារាកំប្លែង នាយពាក់មី ចេញមុខតវ៉ា ចង់ឈប់ពីស្ថានីយទូរទស្សន៍ CTN ដោយសារតែ ការមិនពេញចិត្តការដឹកនាំ របស់អ្នកគ្រប់គ្រងថ្មី ដែលមានលក្ខណៈរឹតត្បិតខ្លាំង ធ្វើឲ្យបុគ្គលិកស្ទើរដកដង្ហើមមិនរួចហើយនោះ ដំណឹងនេះ ក៏ផ្ទុះការចាប់អារម្មណ៍ភ្លាមៗ ព្រោះ ប្រឡូកក្នុងវិស័យកំប្លែង ជាង១០ឆ្នាំទៅហើយ តារាកំប្លែងរូបនេះ មិនធ្លាប់បង្ហោះសារយ៉ាងដូច្នេះពីមុនឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយដំណឹងនេះផ្អើលតែប៉ុន្មានផងសោះ ថ្នាក់ដឹកនាំ CTN បានសម្រេចបន្ធូរបន្ថយឲ្យបុគ្គលិក តាមការស្នើសុំ ដែលធ្វើឲ្យរូបលោក និងតារាកំប្លែងផ្សេងៗ ដែលមានបំណងលាឈប់ពី CTN អាចឈរជើងនៅទីនេះបន្តទៅទៀត។
ផ្ទុយទៅវិញ តារាកំប្លែង នាយពាក់មី បានបញ្ជាក់ឲ្យដឹងថា ពិធីករព័ត៌មានកីឡាឆ្នើមៗរបស់ CTNជាច្រើននាក់ បានលាឈប់រួចរាល់ទៅហើយ ដែលធ្វើឲ្យមហាជន ហាក់ស្តាយស្រណោះជាខ្លាំង ព្រោះ ពិធីករទាំងប៉ុន្មានដួងនេះ ត្រូវគេដឹងច្បាស់ ជ្រកក្រោមទ្រនំស្ថានីយទូរទស្សន៍នេះ កាន់ឆ្នាំទៅហើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






