ភ្នំពេញ៖ កាលពីថ្មី ៗនេះ បេក្ខជនដែលបានបង្ហាញសមត្ថភាព និងទទួលបានការគាំទ្រ ក្នុងវត្គ Live Show ក្នុងកម្មវិធី ប្រលងអន្តរជាតិ Cambodia Idol កំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងទឹកដមសម្លេង ក៏ដូចជា រូបស្រស់សង្ហារបស់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងប្រធាន ដែលគេត្រូវបានស្គាល់ជា បេក្ខជន មានឈ្មោះ ថុល សុភិទិ ដែលមកពី រាជធានីភ្នំពេញ កំពុងបានធ្វើឲ្យមហាជន កោតសរសើរទៅនឹងសម្លេងរបស់លោក ជាពិសេស ប្រិយមិត្តនារីជាច្រើន ឈ្លក់វង្វេងមិនស្ទើរទៅនឹង រូបសម្រស់ស្រង្ហា បានធ្វើឲ្យលោកកាន់តែទាក់ទាញថែមមួយកម្រិតទៀត។
យ៉ាងណាមិញ នេះមិនមែនលើកទីមួយរបស់លោក ដែលបានចូលរួមប្រឡងក្នុងកម្មវិធីអន្តរជាតិមួយនេះ តែក្រឡេកមើលការពីឆ្នាំ ២០១៨ រូបលោក បានលេចវត្តមានម្តងរួចមក កាលពីឆ្នាំ ២០១៨ តែមិនសូវទទួលបានការចាប់អារម្មណ៍ដូចពេលនេះ។
ជារួមមក នេះសរបញ្ជាក់ឃើញថា រូបលោក ពិតជាប្រឹងប្រែងតស៊ូខ្លាំងតែម្តង ដែលការបរាជ័យកាលពីប៉ុន្មានឆ្នាំមុន អាចចាត់ទុកជាបទពិសោធន៍ ឈានមកដល់ពេលនេះ បានធ្វើឲ្យលោក ទទួលការចាប់អារម្មណ៍ មិនថាសម្លេង ជាពិសេសសម្រស់ស្រស់សង្ហាជាងមុន ក្នុងវ័យ ២៤ ឆ្នាំ៕
សូមទស្សនាវីដេអូខាងក្រោម៖



