កម្សាន្ត៖ បើនិយាយដល់សិល្បការិនី ពូកែវោហាស័ព្ទ អ្នកនាង នាង សុវ៉ាតនា ឬ ឌីជេ ណាណា និងអ្នកនាង កែវ ចាន់និមល ជឿថាប្រិយមិត្តច្បាស់ជាស្គាល់។ ពិតណាស់ អ្នកទាំងពីរ ជាសិល្បការិនីដែលទទួលបានប្រជាប្រិយភាពខ្លាំងតាមរយៈការប្រើប្រាស់សម្លេង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបី ឌីជេ ណាណា និងអ្នកនាង កែវ ចាន់និមល មានអាជីពជាពិធីការិនី ត្រឹមប្រើប្រាស់សម្លេងប៉ុន្តែមានការគាំទ្រខ្លាំពីសំណាក់ទស្សនិកជនគ្រប់ទិសទី។ ជាពិសេស ពីមួយឆ្នាំទៅមួយឆ្នាំរឹតតែ មានភាពមមាញឹកជាមួយនឹងការងារសឹងគ្មានពេលទំនេរតែម្ដង។ បើក្រឡេកមើលជីវិតឯកជន អ្នកទាំងពីរ រៀបការបានស្វាមីល្អ និងមានកូនស្អាតឆ្លាតម្នាក់មួយផងដែរ។
តួយ៉ាង បន្ទាប់ពីកូនទី១ ធំដឹងក្ដីបន្តិច ថ្មីៗនេះ ពិធីការិនីទាំងពីរូបនេះ បានកំពុងពរពោះកូនទី២ដូចគ្នា ដោយ ឌីជេ ណាណា ពរពោះកូនទី២បានជិត១៥សប្ដាហ៍ ចំណែកអ្នកនាង កែវ ចាន់និមល ពរពោះកូនទី២បានជាង៦ខែ។ ក្នុងនោះដែរ ស្របពេលទម្ងន់កូនទី២ តារាស្រីទាំងពីររូបនេះ នៅតែបំពេញការងារជាធម្មតា តែងខ្លួនស្អាងជានិច្ច ហើយនឹងបានមើលថែសុខភាពយ៉ាងល្អផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖