កម្សាន្ត៖ កាលពីយប់មិញនេះ តារាចម្រៀង មុខស្រស់ លោក នីកូ បានចូលរួមបព្រឹត្តិការណ៍ប្រគុំតន្ដ្រី Vattanac all in one ដែលចូលរួមដោយតារាល្បីៗជាច្រើនរូប ព្រមទាំងមានវត្តមាន CL ផងដែរ។ មិនត្រឹមតែតារាប្រុសរូបនេះ ច្រៀងពិរោះ បញ្ចេញក្បាច់រាំរស់រវើកប៉ុណ្ណោះទេ ការសម្ដែងរបស់លោក អមដោយសិល្បៈបុរាណខ្មែរទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះ នីកូ បង្ហាញខ្លួនលើកនេះ ធ្វើឲ្យអ្នកគាំទ្រមើលឡើងព្រឺសម្បុរ ជាមួយនឹងការរួមបញ្ចូលភ្លេងបុរាណខ្មែរ អប្សរារាំ ល្ខោនខោល ល្ខោនស្បែកធំជាច្រើនទៀត។ តាមរយៈ Show ដ៏អស្ចារ្យមួយនេះ មហាជននាំគ្នាសរសើរគ្រប់ៗគ្នានៅពេលបានឃើញ សមត្ថភាព របស់លោក នីកូ។

មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលស្ទាយ៍តែងខ្លួនរបស់ Mr cookie នេះវិញ កាន់តែគួរឲ្យភ្ញាក់ផ្អើលថែមទៀត ដោយលោកបានស្លៀកឈុតបែបបុរាណនិងសម័យជាមួយគ្នា ដោយ ផ្នែកខាងមុខសម័យ និងផ្នែកខាងក្រោយគឺជាឈុតតួអង្គយក្ស ល្ខោនខោល៕

