អត់ខ្ចីរវល់រឿងសារបែកធ្លាយ មាស នីតា បែរបង្ហោះរូបមួយសន្លឹកនេះវិញ

//s9.kh1.co/b9/b9e52fd93611495ababca73f032f1e264edfc0c6.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

អត់រវល់ទៅបកស្រាយពីរឿងសារសម្លេងដែលត្រូវបែកធ្លាយ តារាចម្រៀង មាស នីតា បែរបង្ហោះរូបផ្អែមល្អែមមួយសន្លឹកនេះវិញ

រាជធានីភ្នំពេញ ៖ ផ្ទុះការភ្ញាក់ផ្អើលកាលពីម្សិលមិញនេះ ក្រោយបែកធ្លាយសារសម្លេងពាក្យមិនគួរឲ្យជឿពីមាត់របស់ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ និងជាតារាចម្រៀងល្បីបទCover «ផ្លូវណាទៅផ្ទះម៉ែក្មេក» កញ្ញា មាស នីតា ទៅកាន់តារាស្រី សេង សុខឃីម បន្ទាប់ពីមានវីដេអូតារាកំប្លែង នាយចឺម ថើបថ្ពល់ខ្លួនក្នុងកម្មពិធីខួបកំណើតមួយកន្លែង ត្រូវបានចែកលែកលើបណ្តាញសង្គមព្រោងព្រាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មហាជននាំគ្នារងចាំការវែកញែកពីតារាស្រី មាស នីតា ជាខ្លាំង ថាតើរឿងរ៉ាវនេះជារឿងពិតឬក៏យ៉ាងណា ប៉ុន្តែក្រឡេកទៅតារាស្រីរូបនេះ បែរជារក្សាភាពស្ងប់ស្ងាត់តាំងពីបែកធ្លាយវីដេអូស្និទស្នាលនឹង នាយចឺម តាំងពីដំបូងមកម្លេះ។

ជាក់ស្តែង មិនរវល់នឹងរឿងបកស្រាយអ្វីនោះ សុខៗស្រាប់តែ តារាស្រីរូបស្រស់ មាស នីតា បង្ហោះរូបភាពស្វីតជាមួយនឹងតារាចម្រៀង ទុំ សុវត្ថិ ដែលធ្លាប់ជាបេក្ខភាពមានឈ្មោះបោះសម្លេងក្នុងការប្រកួតចម្រៀង Cambodian Idol រដូវកាលជាមួយគ្នានោះ ភ្ជាប់ជាមួយសារថា «កែវភ្នែក» ដែលធ្វើឲ្យហ្វេនៗសង្ស័យថា រូបនាងកំពុងបដិសេធរឿងមានស្នេហាជាមួយ នាយចឺម និងចង់បញ្ជាក់ច្បាស់ៗថា ខ្លួនកំពុងមានទំនាក់ទំនងនឹងតារាចម្រៀងមុខមាត់សុភាពម្នាក់នេះទៅវិញ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា មាស នីតា
  កញ្ញា មាស នីតា
  កញ្ញា មាស នីតា
  កញ្ញា មាស នីតា
  កញ្ញា មាស នីតា
  កញ្ញា មាស នីតា
  កញ្ញា មាស នីតា
  កញ្ញា មាស នីតា
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T