មានរឿងអី? ភរិយាEno ដាក់ចំៗ ក្រោយផ្ទុះរឿងស្វាមីរបស់ខ្លួន....

//s9.kh1.co/29/2934f585e4081de7c1c2900d1dfab97b112d9a3a.jpg
តារា & កម្សាន្ដ

 ១៨-មករា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

ស្ងាត់ៗ ភរិយាតារាចម្រៀង លោក អ៊ីណូ ស្រាប់តែចេញមកបង្ហោះសារយ៉ាងវែង ពេលដែលបានឃើញនារីម្នាក់មកស្និទ្ធស្នាលនឹងស្វាមី

ភ្នំពេញ៖ ដូចដែលហ្វេនៗបានជ្រាបមកហើយ តារាចម្រៀង លោក អ៊ីណូ បានសម្រេចចិត្តរៀបការតាមប្រពៃណីខ្មែរ ជាមួយកូនស្រីអ្នកជំនួញ នៅក្នុងខេត្តបន្ទាយមានជ័យ យ៉ាងរីករាយ ប៉ុន្តែមួយរយៈចុងក្រោយនេះ អ្នកទាំងពីរហាក់មានភាពស្ងប់ស្ងាត់ មិនសូវមានរូបភាពស្វីតៗដូចមុន រហូតធ្វើមហាជនកើតការសង្ស័យ ពីការចែកផ្លូវគ្នារបស់អ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក ថ្មីៗនេះ លោក អ៊ីណូ ស្រាប់តែធ្វើឱ្យអ្នកគាំទ្រ កាន់តែយល់ច្បាស់ជុំវិញទំនាក់ទំំំនងស្នេហារបស់លោក បន្ទាប់ពី បានឃើញ តារាប្រុសរូបនេះ បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុក រៀបរាប់ថា៖ «ចង់មាន Honey ដូចគេ» ព្រមទាំងមានការឆ្លើយឆ្លងការបញ្ចេញមតិរបស់អ្នកគាំទ្រថា «ប្អូន Single អ៊ីចឹងហើយ» ហើយមូលហេតុនេះ ក៏បានធ្វើឱ្យមហាជន កាន់តែជឿជាក់ ទៅលើចំណងអាពាហពិពាហ៍បែ.កបា.ក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉្យាងវិញទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ និងធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល នៅពេលដែលភរិយារបស់លោក អ៊ីណូ បានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា៖

នាងខ្ញំជាភរិយារបស់ លោក អ៊ីណូនៅឡើយ ពេលនេះកំពុងដាក់ឯកសារលែងលះ នាងខុំមានសំណួរខ្លះឲ្យ លោកអ៊ឺណូ និងខេណា ជួយបកស្រាយផង ហេតុអីគ្រប់ពេលចេញទៅច្រៀងនៅតាមខេត្តហេតុអ្វី កញ្ញាខេណាទៅជាមួយគ្រប់ពេល និងយកអាវរបស់ស្វាមីនាងខ្ញុំពាក់រហូតទៀត មួយទៀតហេតុអី្វអូនខេណា ខ្ញុំមិនដែលស្គាល់សោះ មិចក៏អូនប្លុក Faccebook និង Tiktok អាខោន ហ្វេសប៊ុក និងបង មួយទៀតអេតទៅអូននិងចូលខំមិនជូនពរអូន និងស្វាមីបង និងបងនុតសោះ បែរជារូបអូនមិនទទួលបងធ្វើហ្វេសប៊ុក ហើយ Block អាខោនមួយនិងថែមទៀត ហើយស្វាមីបងពេលនិងគេជេថាបង ដឹងទេទាំងម្ដាយទាំងកូនគេភ័យពេលណាស់ និងមិនបានរៀនច្រៀងទេ ប្រើសម្លេងធ្ងន់ ទាំងដែលខ្ញុំចូលទៅខមិនល្អសោះ៕

ភរិយាលោក អ៊ីណូ

យ៉ាងណាក៏ដោយ មិនទាន់ឃើញអ៊ីណូ ចេញមុខបកស្រាយពីរឿងរ៉ាវមួយនេះនៅឡើយទេ ថាមែនឬមិនមែន មានតែតាមដានបន្តទៀតជាមួយនឹងខ្មែរឡូត៕

អ៊ីណូ 
អ៊ីណូ 
អ៊ីណូ និងភរិយា
អ៊ីណូ និងភរិយា
អ៊ីណូ និងភរិយា
អ៊ីណូ និងភរិយា
សារបង្ហោះពីភរិយា អ៊ីណូ
សារបង្ហោះពីភរិយា អ៊ីណូ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T