កម្សាន្ដ៖ មហាជនភាគច្រើន ពិតជាបានស្គាល់នូវ អ្នកលក់ផលិតផលអនឡាញស្រី ល្បីឈ្មោះម្នាក់នៅក្នុងបណ្ដាញសង្គម គឺអ្នកនាង BanneYang ដែលសព្វថ្ងៃនេះ នាងទទួលបានភាពជោគជ័យខ្លាំង នៅក្នុងមុខជំនួញរបស់នាងផងដែល។ ចំណែកឯ រូបសម្រស់របស់នាងវិញ គឺពិតជាស្រស់ស្អាត ពណ៌សម្បុរស្បែកសខ្ចីដូចបណ្ដូលចេក និងរស់នៅជាមួយជីវភាពមានបាន ស្ដុកស្តម្ភជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីម្សិលមិញនេះ បានឃើញនាងបង្ហោះនូវវីដេអូ ប្រកបដោយក្ដីស្រឡាញ់ ផ្អែមល្ហែម ជាមួយស្វាមីរបស់នាង។ ក្រោយបង្កើតចំណងស្នេហា រវាងពួកគេពីរនាក់នេះ ពួកគេទទួលបានកូនប្រុស គួរឲ្យស្រឡាញ់ម្នាក់ ជាចំណងដៃស្នេហារបស់ពួកគេ ដែរខំសាងជាមួយគ្នាមក រហូត៨ឆ្នាំមកនេះ។
គួរបញ្ជាក់ផងដែលថា អ្នកនាង BanneYang និងស្វាមីបានបែកបាក់គ្នារហូតដល់ទៅ៣ដងមកហើយក្នុងរយៈពេល៨ឆ្នាំមកនេះ ក៏មិនអាចបោះបង់គ្នាចោលបាន ដោយស្វាមីរបស់នាងនៅតែទុកនាងសំខាន់ និងស្រឡាញ់នាងជានិច្ច។
យ៉ាងណាមិញ ក្រោយឃើញវីដេអូដែលនាងបានបង្ហាញ ពីភាពផ្អែមល្ហែមរបស់ពួកគេរួចមក ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលរួមផ្ដល់មតិ និងចូលរួមសម្ដែងសេចក្ដីត្រេកអរ រំភើបនឹងសប្បាយចិត្ត ក្រោយបានឃើញស្វាមីភរិយាមួយគូនេះ ត្រូវរ៉ូវគ្នាវិញ និងបានជូនពរពួកគេទាំងពីរ ឲ្យស្រឡាញ់គ្នាជារៀងរហូតដល់ចាស់កោងខ្នង៕
សូមទស្សនារូបភាពខាងក្រោម៖









