សម្លេងពីរោះទាំង៣! ឧកញ៉ា ខេមរៈ សិរីមន្ត ពោលពាក្យសរសើរបងប្អូន ម៉ម សំនៀង បែបនេះ

//s9.kh1.co/bd/bd61f4d98e3e22b6482c2c9c506957349f86afee.png
តារា & កម្សាន្ដ

 ១៥-មីនា-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

លោក ម៉ម សំនៀង ញញឹមបិទមាត់មិនជិត ពេលឮលោកឧកញ៉ា មេរៈ សិរីមន្ត សរសើរពីសម្លេងបងប្អូនទាំង៣ខ្លួន។

ភ្នំពេញ៖ កន្លងមកប្រិយមិត្តច្បាស់ជាបានជ្រាបពី បងប្អូនបង្កើតរបស់ពិធីករលោក ម៉ម សំនៀង ដែលរូបលោកជាបងប្រុសបង្កើតរបស់តារាចម្រៀង ដួង វីរៈសិដ្ឋ និង ម៉ម ពេជ្ររិទ្ធ។ ដោយអ្នកទាំងបី ជាសិល្បករដែលទទួលបានប្រជាប្រិយភាព និងមានការគាំទ្រពីមហាជនជនច្រើនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គេដឹងថាបងប្អូនបង្កើត៣រូបនេះ មិនថា លោក ម៉ម សំនៀង លោក ដួង វីរៈសិដ្ឋ ឬលោក ម៉ម ពេជ្ររិទ្ធ នោះទេគឺសុទ្ធសឹងតែមានដុងសិល្បៈដូចៗគ្នា។ ជាពិសេស អ្នកទាំងបីគឺសុទ្ធតែអាចបកស្រាយបទចម្រៀងយ៉ាងពីរោះ មិនថាបទទម្រង់ប្រភេទណាឡើយ។ 

តួយ៉ាង ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើល នឹងរំភើបជំនួស ខណៈលោក ម៉ម សំនៀង បានជួប និងទទួលបានពាក្យសរសើរពីកំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត។ ក្នុងនោះដែរ លោក ម៉ម សំនៀង បានសរសើររៀបរាប់ លើការបង្ហោះដូច្នេះថា៖ 

ឧកញ៉ាបងប្រាប់ថា បងប្អូនអូនឯងច្រៀងពីរោះទាំងបីនាក់ម៉ង ខ្ញុំអរគុណគាត់រួចប្រាប់គាត់ថា ខ្ញុំនៅដឹងគុណគាត់រឿងមួយ ។ គាត់សួរថារឿងអ្វី? កាលប្រឡងចម្រៀង ខ្ញុំយកបទបងទៅច្រៀងច្រើនណាស់៕ 

សម្ដីលោក ម៉ម សំនៀង

សូមទស្សនារូបភាពខាងក្រោម៖

លោក ម៉ម សំនៀង
លោក ម៉ម សំនៀង
លោក ម៉ម សំនៀង
លោក ម៉ម សំនៀង
លោក ម៉ម សំនៀង និង លោក ដួង វីរៈ សិទ្ធ
លោក ម៉ម សំនៀង និង លោក ដួង វីរៈ សិទ្ធ
លោក ម៉ម សំនៀង និងលោក ម៉ម ពេជ្ររិទ្ធ
លោក ម៉ម សំនៀង និងលោក ម៉ម ពេជ្ររិទ្ធ
រូបភាពគ្រួសារ លោក ម៉ម សំនៀង
រូបភាពគ្រួសារ លោក ម៉ម សំនៀង
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T