ភ្នំពេញ៖ ដូចដែលបានជ្រាបមកហើយថា កាលពីពេលកន្លងទៅនេះ តារាភេទទី ៣ កក្កដា សុភ័ណ្ឌ បានទាញយកចំណាប់អារម្មណ៍ពីមហាជនជាច្រើន ចំពោះការបង្ហាញខ្លួនចូលរួមប្រលងក្នុងកម្មវិធី Miss Queen Cambodia ដែលអាចឲ្យតារាភេទទី៣រូបនេះ បានបញ្ចេញនូវសមត្ថភាព ខណៈដែលនេះគឺជាក្ដីស្រមៃរបស់ខ្លួន តាំងតែពីក្មេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ តារាភេទទី៣ កក្កដា សុភ័ណ្ឌ បានធ្វើឲ្យហ្វេនៗជាច្រើន ភ្ញាក់ផ្អើលជាមួយនឹងដំណឹងរីករាយរបស់ខ្លួន បន្ទាប់ពីបានរៀបចំពិធីចូលរោងការជាមួយនឹងស្វាមីយ៉ាងរីករាយ ថែមទាំងមានការចូលរួមពីមិត្ត ដែលបានមកអបអរសាទរចំពោះខ្លួន ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ តារាភេទទី៣ រូបនេះ ក៏បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងឈុតកូនក្រមុំបែបប្រពៃណី ដែលមើលទៅមានភាពស្រស់ស្អាត ទាក់ទាញ និងប្លែកភ្នែកយ៉ាងខ្លាំង រហូតដល់មានការសរសើរ និងការបញ្ចេញមតិអបអរសាទរពីអ្នកគាំទ្រទាំងឡាយ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖








