ញ៉េញណាស់ អ្នកធ្វើភ្លេងបទ How about now អកកេះ អួតថា​ ទោះ G-devith ក៏ report បទខ្លួនមិនបានដែរ

//s9.kh1.co/a7/a70a12db8d8a364b4576a53e0df881b69f3caf28.png
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

អ្នកដែលធ្វើភ្លេង ថែមទាំងបានបញ្ចេញមតិខមិនតបតរថា ទោះលោក G-Devith កីមិនអាចធ្វើការ Report បទនេះបានដែរ។

កម្សាន្ត៖ កាលពីពេលថ្មីៗនេះ ផ្ទុះកំហឹង និង ការរិះគន់យ៉ាងចាស់ដៃទៅដល់បេក្ខភាពប្រឡងចម្រៀង The Voice Cambodia​ រដូវកាលទី៣ សុខុម រចនា ដែលនាងជាអ្នកចម្រៀង Cover បទ How about now របស់លោក G-Devith ថែមទាំង ហ៊ានទាមទារក្រេដីតពីម្ចាស់ដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុខុម រចនា
សុខុម រចនា

ទន្ទឹមនឹងនោះផងដែរ មហាជនបញ្ចេញការមិនពេញចិត្តជាខ្លាំង ដោយ នារីរូបនេះ ភ្លេចប្រភពម្ចាស់ដើម ដោយគ្រាន់តែខ្លួនច្រៀង Cover ល្បីជាងម្ចាស់បទ ទទួលបាន ៣០លាន views បែរជាគិតថា វាជាបទរបស់ខ្លួន ហើយទាមទារចង់បានក្រេដីតទាំងដែល លោក G-Devith ធ្លាប់និយាយអរគុណទៅកាន់អ្នក Cover ដែលធ្វើឲ្យបទនេះ ត្រូវបានគេស្គាល់កាន់តែច្រើន។

សុខុម រចនា
សុខុម រចនា

មិនតែប៉ុណ្ណោះ ក្រោយពេល កញ្ញា រចនា ឡើងច្រៀងបទនេះ ក្នុងការប្រកួតរួចហើយ នាងបានបង្ហោះថា ខ្លួនជាម្ចាស់បទ ហើយថែមទាំងមិនអរគុណម្ចាស់បទដើមទៀតផង។ លើសពីនោះ អ្នកដែលធ្វើភ្លេង ថែមទាំងបានបញ្ចេញមតិខមិនតបតរថា ទោះលោក G-Devith កីមិនអាចធ្វើការ Report បទនេះបានដែរ ដោយអះអាងថា ខ្លួនជាអ្នកធ្វើភ្លេង ដែលធ្វើឲ្យមហាជនកាន់តែក្ដៅស្លឹកត្រចៀកជំនួសតារារ៉េបរបស់យើង មិនគួរណាផឹកទឹកភ្លេចប្រភពអញ្ចឹងសោះ។ 

G-Devith
G-Devith

គួរបញ្ជាក់ផងដែរថា ចំពោះ ច្បាប់កម្មសិទ្ធិបញ្ញា​ Copyright ទឹកចិត្តម៉ែឪអាមហាសមុទ្រ​ Dit way និង​ Tep Boprek​ គ្រាន់តែ​ email មួយម៉ាត់ទៅកាន់​ music distribution គេនឹងចាត់ការ​ takedown ភ្លាមមិនអោយលេីសពី​ 24 ម៉ោងនោះទេ៕

G-Devith
G-Devith
រូបភាព
រូបភាព
ពាក់មីងួន ចាន់ដេវីត
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T