កម្សាន្ត៖ ផ្ទុះការចាប់អារម្មណ៍ទៅលើ តារា TikTok ៣នាក់ នៅក្នុងបណ្ដាញសង្គម បន្ទាប់បង្ហាញរូប២សន្លឹក ដោយពួកគេមានមុខមាត់ស្រដៀងនឹងតារាល្បីៗលំដាប់ប្រទេស។ ជាពិសេស ពួកគេទាំង៣នាក់បានអង្គុយជិតគ្នាថតរូប មើលមួយភ្លែតស្ទើតែច្រឡំថា ជាតារារ៉េប២រូប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះ តារា TikTok ទាំង៣នាក់នេះ ត្រូវបានគេស្គាល់ថា ជាបុគ្គលដែលមានមុខមាត់ស្រដៀង ឬ កូពីតាមអាយដល ម្នាក់ស្រដៀង ជី ដេវីត ម្នាក់ស្រដៀង វណ្ណដា និង ម្នាក់ស្រីស្រដៀង នារីសង្សាររបស់វណ្ណដា ដែលនាងមានឈ្មោះថា Lauryn។
មិនតែប៉ុណ្ណោះ ខេបសិននៅពីលើរូបភាពវិញ ពិតជាគួរឲ្យទាក់ទាញមែនទែន ដែលគេបានសរសេរថា ពេញលេញហើយធីមយើង GD VD LR ដែល តំណាងឲ្យ G-Devith Vannda និង Lauryn នេះឯង។ បន្ទាប់ពីឃើញរូបភាពនេះហើយ មហាជននាំគ្នាស៊ែរបន្ដចែកចាយ និង នាំគ្នាខមិនលេងសើចជាច្រើនហូរហែរ៕
ប្រភព៖ Miss Sunflower Brand By CEO