កម្សាន្ត៖ ថ្មីៗនេះ មានរឿងដ៏គួរភ្ញាក់ផ្អើលមួយបានកើតឡើងទៅលើលោក G-Devith ដែលជាតារាចម្រៀងរ៉េបដ៏ល្បីល្បាញ។ តាមប្រភពពីអ្នកគាំទ្របានឲ្យដឹងថា មានជនខិលខូច បានយកដុំទឹកកកគប់ទៅកាន់តារាប្រុសរូបនេះ កំឡុងពេលសម្ដែងនៅលើឆាក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា G-Devith បានទៅធ្វើការ Perform បទចម្រៀងនៅក្នុងក្លឹបមួយកន្លែង នៅឯក្រុងព្រះសីហនុ។ ពេលនេះផងដែរ គេមិនទាន់រកមុខជនខិលខូចម្នាក់នោះឃើញនៅឡើយទេ តែក៏មិនឲ្យរួចខ្លួនដែរ ព្រោះគេនឹងរកវីដេអូដើម្បីវែកមុខឲ្យឃើញ។
ទោះបីជាយ៉ាងណាក៏ដោយ តារារ៉េបរូបនេះ នៅតែបន្ដច្រៀងបានយ៉ាងរលូន និង ស្នាមញញឹមជានិច្ច ពិតជាគួរឲ្យសរសើរពិតមែន។ យ៉ាងណាមិញ ព័ត៌មានបន្ដយ៉ាងណាទៀតនោះ សូមប្រិយមិត្តរងចាំមើលភាគបន្ដ៕