Dj Sope ជាអ្នកនាំ HipHop មកខ្មែរដំបូងគេបង្អស់តាំងពីជំនាន់ស្ដាប់តាមវិទ្យុ ក៏ជាហ្វេនរបស់ វណ្ណដា ដែរ

//s9.kh1.co/08/0887044a689f29374c056cf8fbb66a1c42376d92.png
តារា & កម្សាន្ដ

 ១២-កញ្ញា-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

តារារ៉េបជើងចាស់មួយរូប ដែលលោកជាអ្នកដំបូងគេបង្អស់ ដែលនាំយកវិស័យ HipHop ចូលមកកាន់ប្រទេសកម្ពុជាឲ្យយើងបានស្គាល់នោះគឺ Dj Sope។

កម្សាន្ត៖ ជាការពិតណាស់ បច្ចុប្បន្ននេះ វិស័យចម្រៀងរ៉េបនៅក្នុងប្រទេសកម្ពុជា កំពុងតែទទួលបានការពេញនិយមជាខ្លាំង បន្ទាប់ពីតារារ៉េបជំនាន់ក្រោយ ដូចជា វណ្ណដា G-Devith ខ្មែរមួយជីវិត ជាដើម ធ្វើឲ្យវិស័យមួយនេះងើបដើរគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 វណ្ណដា
 វណ្ណដា

បង្វែរចំណាប់អារម្មណ៍ប្រិយមិត្តមកស្គាល់ តារារ៉េបជើងចាស់មួយរូប ដែលលោកជាអ្នកដំបូងគេបង្អស់ ដែលនាំយកវិស័យ HipHop ចូលមកកាន់ប្រទេសកម្ពុជាឲ្យយើងបានស្គាល់នោះគឺ Dj Sope។ តាមប្រភពពីអ៉ិនធើណែតបានឲ្យដឹងថា Dj Sope បានចាប់ផ្ដើមចម្រៀងបែប Hip Hop នៅក្នុងជំនាន់ឆ្នាំ៩០ តាមរយៈប៉ុស្ដិ៍វិទ្យុ ដែលមហាជនជំនាន់ច្បាស់ជាធ្លាប់បានឮសម្លេងលោក តែមិនដែលបានឃើញមុខ។

Dj Sope
Dj Sope

ទន្ទឹមនឹងនោះផងដែរ អ្នកលេងបណ្ដាញសង្គមបានរកឃើញវីដេអូនៃការសម្ដែងនៅលើឆាករបស់ Dj Sope ដែលលោកបង្ហាញនូវក្បាច់រាំស្ទាយ៍បរទេស មានអ្នកទស្សនាដ៏ច្រើនកុះករ។ ជាពិសេស​ ស្នាដៃចម្រៀងរបស់លោក ពិតជាពីរោះ ដែលផ្សំជាមួយឧបករណ៍តន្ត្រី និង លេងស្ទាយ៍ភ្លេងបែបខ្មែរ គួរឲ្យកោតសរសើរ។ 

Dj Sope
Dj Sope

ចំណែក បច្ចុប្បន្ននេះ Dj Sope មានអាយុចំណាស់ហើយក៏ពិតមែន ប៉ុន្ដែលោកនៅតែតាមដានស្ដាប់ចម្រៀងរ៉េបរបស់សិល្បករជំនាន់ក្រោយ លោកនៅតែបង្ហាញអារម្មណ៍ចូលចិត្តវិស័យមួយនេះមិនឃ្លាតឆ្ងាយឡើយ។ មិនតែប៉ុណ្ណោះ អធិរាជ ឬ Legend រូបនេះ ក៏ជាហ្វេនម្នាក់របស់លោក វណ្ណដា ដែលលោកពេញចិត្តនូវស្នាដៃរបស់តារាប្រុសនេះជាខ្លាំង៕

Dj Sope
Dj Sope

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

វីដេអូ
@ratanahul ស្គាល់​ DJ Sope ទេ​ សូម្បីគាត់ក៏​ Fan @VANNDA ដែរ​ ចាស់ៗជំនាន់មុន​នរណាគេក៏ស្គាស់​ Dj sope ដែរ​ គាត់ជាអ្នកនាំ​ Dj & Hip Hop, Rappers មកស្រុកខ្មែរមុនគេបង្អស់​ #oldgeneration #djsope #ksk ♬ original sound - Ratana
វីដេអូ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T