កម្សាន្ត៖ កាលពីថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមបានបង្ហាញចំណាប់អារម្មណ៍ទៅកាន់តារាសម្ដែងប្រុស លោក Jang Geun Suk ដែលលោកបានធ្វើ Fan Meeting ដើម្បីជាការអបអរដែលលោកទទួលបានអ្នក Subscribe នៅក្នុង Youtube ចំនួន១០ម៉ឺននាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក មានអ្នកគាំទ្រមកចូលរួមត្រឹមតែ៧នាក់ប៉ុណ្ណោះ ដែលធ្វើឲ្យតារាប្រុសរូបនេះ មានការស្រងាកចិត្តជាខ្លាំង ប៉ុន្ដែលោកនៅតែគិតវិជ្ជមាន ដោយលោកបាននិយាយថា ប្រហែលជាពួកគេអៀនបានជាមិនមានអ្នកណាហ៊ានចូលមកជួបលោក។
ជាមួយគ្នានេះដែរ នៅក្នុងថ្ងៃកម្មវិធីនោះ ចៃដន្យមានភ្លៀងមួយមេធំ ដែលធ្វើឲ្យ Geun Suk គិតថា ប្រហែលជាមកពីភ្លៀងហើយ លោកបានរើសថ្ងៃខុស ប៉ះថ្ងៃដែលមិនល្អ ទើបធ្វើឲ្យកម្មវិធីស្ងាត់បែបនេះ។ លើសពីនោះ លោកនិយាយទាំងក្ដីរំពឹងថា ថ្ងៃក្រោយច្បាស់ជាមានមនុស្សមកឈរតម្រង់ជួរចាំជួបខ្លួនជាមិនខាន។
ក្រោយពីលោកជួបហេតុការណ៍បែបនេះហើយ អ្នកគាំទ្រដែលលេងបណ្ដាញសង្គមនាំគ្នាបង្ហាញអារម្មណ៍អាណិត ហើយពួកគេប្ដេជ្ញាថា ពួកគេនឹងទៅឈរតម្រង់ជួរដើម្បីចាំជួបតារាសម្ដែងប្រុស Jang Geun Suk៕
ប្រភព៖ Oppanism