កម្សាន្ត៖ ថ្មីៗនេះ អ្នកគាំទ្រយុវវ័យមានការចាប់អារម្មណ៍ទៅលើវីដេអូចាស់មួយរបស់តារាចម្រៀងរ៉េប លោក G-Devith ដែលលោកអង្គុយច្រៀងក្នុងឡានបែប Freestyle ស្ដាប់ហើយគួរឲ្យអស់សំណើច។ ជាមួយនឹងបទនេះដែរ តារាប្រុសនេះ ច្រៀងរៀបរាប់អំពីសមាជិកក្រុម BTS ថែមទាំងហៅឈ្មោះសមាជិកទាំង៧នាក់ចំៗទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងនោះផងដែរ សមាជិកទាំង៧នាក់មានដូចជា Jin RM Suga J-Hope Jimin Taehyung និង Jungkook ដែលពួកគេជាក្រុមតារាចម្រៀងកូរ៉េដ៏ល្បីល្បាញទូទាំងពិភពលោក ហើយក៏មានហ្វេននៅក្នុងស្រុកខ្មែរច្រើនសន្ធឹកផងដែរ។

ងាកមកស្ដាប់បទនេះវិញ វាជាបទចម្រៀងបែបច្រៀងលេងកម្សាន្តរបស់ លោក G-Devith ទុកជាការកំដរអារម្មណ៍ ប៉ុន្ដែអ្វីដែលហ្វេនបានដឹងនោះគឺ តារារ៉េបរូបនេះ ប្រាកដជាហ្វេន BTS ច្បាស់ណាស់ បើលោកស្គាល់ឈ្មោះចំៗ ហើយថែមទាំងច្រៀងបែបអត្ថន័យដែលមានតែអ្នកគាំទ្រទេ ដែលស្ដាប់យល់៕




ប្រភព៖ tonglen_chandelly


@tonglen_chandelly Fav song na ke klas??🤣♥️ សំខាន់បងវីតកាលនោះថ្ពាល់ពេញ ប៉ោងៗ ឡើង cute double cute mg hah (cr vdo ធីង អ៊ី) #gdevith ♬ original sound - Think about Ruby