កម្សាន្ត៖ ជាការពិតណាស់ ជាមួយនឹងភាពល្បីល្បាញនៅក្នុងវិស័យសិល្បៈ មិនមែនជាការកើតឡើងដោយងាយៗនោះទេ ជាក់ស្ដែង ពួកគេបានចេញមកបង្ហាញរៀងៗខ្លួន ពីទេពកោសល្យ ក៏ដូចជាជំនាញពិតប្រាកដ រួមទាំងការខិតខំប្រឹងប្រែង អត់ធ្មត់ ជម្នះរាល់ឧបសគ្គ រហូតទទួលបានភាពជោគជ័យ និងការទទួលស្គាល់ពីមហាជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្ដែង បើក្រឡេកមកមើល ពីបងប្អូនតារាកំប្លែងដ៏ល្បី នាយ ពាក់មី និង នាយ គ្រឿន ដែលកាលពីមុនមកនេះ មុននឹងឈានចូលក្នុងវិស័យសិល្បៈ តារាកំប្លែងទាំងពីររូបនេះ ក៏ធ្លាប់បានធ្វើការងារជាអ្នកធ្វើសំណង់ ផងដែរ ។

តែទោះជាយ៉ាងណា ដោយសារតែការខិតខំប្រឹងប្រែង ដើម្បីសម្រេចក្ដីប្រាថ្នា របស់ខ្លួន ពេលនេះ បងប្អូនតារាកំប្លែងទាំងពីររូបនេះ បានកែប្រែវាសនា បន្ទាប់ពីបានបញ្ចេញនូវសមត្ថភាព និងបានក្លាយជាសិល្បករដ៏មានប្រជាប្រិយភាព ទទួលបានការគាំទ្រនិងក្ដីស្រលាញ់ពីទស្សនិកជន យ៉ាងច្រើន៕
សូមទស្សនារូបភាពខាងក្រោម៖





