រាជធានីភ្នំពេញ ៖ ជាការពិតណាស់ លោក ងួន ចាន់ដេវីត ដែលជាតារារ៉េបដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ត្រូវស្រទាប់យុវវ័យសម័យថ្មី នរណាៗក៏ដឹងច្បាស់ថា លោកតារានិយមFashionប្លែកៗ មិនសូវមានអ្នកលេងស្ទាយជាន់ដូចប៉ុន្មានឡើយ នៅក្នុងស្រុក ធ្វើឲ្យគេឯងផ្ទុះការចាប់អារម្មណ៍ ពេលបង្ហាញវត្តមានម្តងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ ថ្មីៗនេះ ហ្វេនៗបានក្រឡេកឃើញ តារារ៉េបប្រុស G-Devith ផ្លាស់ប្តូរស្ទាយ៍តុបតែងខ្លួន សូម្បីតែ ម៉ូតសក់ក៏ប្រែប្រួលដែរ ជាមួយនឹង សម្រស់រូបរាងថ្មីសង្ហាប្លែកភ្នែក តារាប្រុសរូបនេះ កំពុងទាក់ទាញបេះដូងហ្វេនៗមិនតិចទេ ។

ជាក់ស្តែង តាំងពីគូស្នេហ៍ត្រឡប់មកពីបារាំងវិញ តារាប្រុសរូបនេះ កាន់តែបង្ហាញខ្លួន ក្នុងឈុតញាក់ៗ ជះចំហាយស្រស់សង្ហាពេញទី មើលមួយភ្លែត ស្មានតែជា តារាហូលីវូដ៕








