ស្អែកបាក់ឌុបហើយ មានអីជូនពរ បវរកញ្ញាទាំង៤រូបនេះទេ

//s9.kh1.co/81/81db8db43f6572f1ab4cb4b6e3d062454274189a.png
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

សូមជូនពរប្អូនៗសិស្សានុសិស្សទាំងអស់ជួបតែសំណាងល្អ និង ប្រឡងបានជោគជ័យគ្រប់ៗគ្នា។

កម្សាន្ត៖ ជាការពិតណាស់ ស្អែកដែលត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលសិស្សានុសិស្សត្រូវប្រឡងបាក់ឌុបហើយ។ ជាមួយគ្នានេះដែរ បវរកញ្ញាទាំង៤រូបនេះ ក៏ត្រូវចូលសមរភូមិនៃការប្រឡងមួយនេះដូចគ្នា ដែលមានដូចជា សុខ និដាណាត់ ដែលជាបវរកញ្ញាយុវតីលំដាប់រងទី២នៃកម្មវិធី Miss Teen International 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុខ និដាណាត់
សុខ និដាណាត់

ចំណែកឯ Miss Eco Teen Cambodia 2022 ដំបូងគេ ប៉ុនរ៉ែន ធារិកា វិញ ក៏ជាសិស្សដែលត្រូវប្រឡងបាក់ឌុបម្នាក់ផងដែរ។ រីឯចុងក្រោយនោះ គឺ អតីត បវរកញ្ញាលំដាប់រងទី៥ កញ្ញា​ ពេជ្រ រស្មី ឯនេះវិញ ក៏មិនខុសគ្នានោះទេ ដែលត្រូវឆ្លងកាត់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាស្អែកនេះ។

ប៉ុនរ៉ែន ធារិកា
ប៉ុនរ៉ែន ធារិកា

ងាកមកមើល ប្រាក់ ច័ន្ទស្រីនិច ដែលជាម្ចាស់ជ័យលាភី Miss Icon Cambodia 2023 នេះ ក៏ត្រៀមខ្លួនឡើងជ្រុញមិនខុសពីបវរកញ្ញាទាំង៣រូបខាងលើនោះទេ។ 

ប្រាក់ ច័ន្ទស្រីនិច
ប្រាក់ ច័ន្ទស្រីនិច

អ្វីដែលគួរឲ្យសរសើរនោះ ទោះបីបវរកញ្ញាទាំង៣រូបខាងលើនេះ មានកិច្ចការរវល់យ៉ាងណាក៏ដោយក៏ពួកគេមិនបោះបង់ការសិក្សារនេះដែរ ជាពិសេស ឆ្លៀតពេលខិតខំរៀនសូត្រ បើទោះបីជាមានការងារសិល្បៈមមាញឹកក្ដី។ ចុងក្រោយសូមជូនពរប្អូនៗសិស្សានុសិស្សទាំងអស់ជួបតែសំណាងល្អ និង ប្រឡងបានជោគជ័យគ្រប់ៗគ្នា៕

ប្រភព៖ Vireak Make Up

រូបភាព
រូបភាព
សុខ និដាណាត់
សុខ និដាណាត់
សុខ និដាណាត់
សុខ និដាណាត់
 ពេជ្រ រស្មី 
 ពេជ្រ រស្មី 
 ពេជ្រ រស្មី 
 ពេជ្រ រស្មី 
ប៉ុនរ៉ែន ធារិកា
ប៉ុនរ៉ែន ធារិកា
ប៉ុនរ៉ែន ធារិកា
ប៉ុនរ៉ែន ធារិកា
ប្រាក់ ច័ន្ទស្រីនិច
ប្រាក់ ច័ន្ទស្រីនិច
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T