កម្សាន្ត៖ ប្រិយមិត្តដែលនិយមគាំទ្រតារាចម្រៀងរ៉េប លោក G-Devith ច្បាស់ជាដឹងហើយថា កាលពីម្សិលមិញ ត្រូវនឹងថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាថ្ងៃប្រគុំតន្ត្រីដ៏ធំ ដែលចូលរួមដោយតារាចម្រៀងល្បីៗជាច្រើនរូប ជាពិសេស គឺវត្តមានរបស់លោក G-Devith នេះតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះ មិនថា អ្នកទស្សនាខនសឺតផ្ទាល់ និង អ្នកទស្សនាតាមឡាយនៅក្នុងគណនីហ្វេសប៊ុក មានការចាប់អារម្មណ៍នោះ គឺ តារាចម្រៀងរ៉េបរូបនេះ បានច្រៀងមិនឈប់ រហូតទៅដល់២១បទ ដែលធ្វើឲ្យសម្លេងអ្នកគាំទ្រហ៊ោសឹងតែបែកបំពង់ក។
មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ បានធ្វើឲ្យឆាកតន្ត្រីខនសឺតមួយនេះ កាន់តែមានភាពសប្បាយរីករាយ តាមរយៈបទចម្រៀងរបស់ខ្លួន ដែលសុទ្ធតែជាបទល្បីៗ ពេញនិយម។ លើសពីនោះ ហ្វេនៗបានសង្កេតឃើញថា G-Devith ឡើងច្រៀងទាំងឈឺ ប៉ុន្ដែលោកនៅតែធ្វើបានល្អ មិនឲ្យហ្វេនខកចិត្តនោះទេ៕
ប្រភព៖ G-Devith