ភ្នំពេញ៖ ក្រៅពីមានភាពជោគជ័យនៅក្នុងវិស័យសិល្បៈហើយនោះ ក្រឡេកមកមើលបពីជីវិតរស់នៅប្រចាំថ្ងៃរបស់ តារាចម្រៀង លោក នៅ ស៊ីនឿន គឺកាន់តែមានសុភមង្គលនៅក្នុងជីវិតគ្រួសារ ជាពិសេស កំពុងតែត្រៀមទទួលសមាជិកថ្មីឆាប់ៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះវិញ តារាចម្រៀងប្រុសរូបនេះ បានបង្ហោះសារព្រមទាំងរូបភាព ជាមួយនឹងភរិយាបណ្ដូលចិត្តរបស់ខ្លួន ដែលត្រៀមនឹងសម្រាលកូន ដោយនៅក្នុងនោះរូបលោក បានពោលពាក្យយ៉ាងផ្អែមល្ហែមថា៖
ជូនពរអូនមានសុខភាពល្អមាំមួនប្រពន្ធសំលាញ់ត្រៀមខ្លួនទទួលសមាជិកថ្មីនាពេលដ៏ខ្លីខាងមុខនេះ 𝐋𝐨𝐯𝐞 𝐲𝐨𝐮 𝐃𝐨𝐦𝐢𝐧𝐢𝐪𝐮𝐞 𝐒𝐨𝐦

ជាមួយគ្នានេះដែរ ហ្វេនៗដែលបានឃើញបែបនេះហើយ ក៏បានចូលរួមជូនពរដល់ភរិយារបស់តារាចម្រៀងប្រុសរូបនេះ ក៏ដូចជាអបអរដល់រូបលោក ដែលជិតបានជួបមុខសមាជិកថ្មី ត្រៀមខ្លួនក្លាយជាឪពុកម្ដាយគេ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖





