កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងរ៉េប លោក G-Devith បានបង្ហោះរូបភាពជាមួយគ្រួសារតូចរបស់លោក ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ជាខ្លាំង។ ជាពិសេស ក្នុងថ្ងៃនេះគឺជាថ្ងៃកំណើត អ្នកនាង ទេព បូព្រឹក្ស ដែលជាដៃគូជីវិតរបស់លោកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះ តារារ៉េបរូបនេះ បានបង្ហោះរូបមួយសន្លឹកជុំគ្រួសារដ៏មានសុភមង្គលរបស់ខ្លួនអមជាមួយសារជូនពរភរិយាយ៉ាងដូច្នេះថា" Happy birthday to our TOP OF THE LADY We Love you so much. អរគុណរយៈពេលប៉ុន្មាមឆ្នាំមកនេះដែលតស៊ូកាន់ដៃគ្នារហូតដល់ទីទួលសុភមង្គលមួយយ៉ាងពេញលេញ អ្នកជាមនុស្សស្រីពូកែ រឹងមាំ និង ជាមនុស្សស្រីដែលអស្ចារ្យ ជាកិត្តិយសខ្ញុំណាស់ដែលបានរួមដំណើរជីវិតជាមួយអ្នក Tep Boprek"។
ក្រោយពីអានសារទាំងនេះហើយ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមកាន់តែស្រឡាញ់លោក G-Devith ថែមទៀត ព្រោះលោកជាមនុស្សដែលឲ្យតម្លៃនារីជាខ្លាំង ពិសេសនារីដែលលោកស្រឡាញ់តែម្ដង។ បើក្រឡេកទៅមើលរូបភាពវិញ យើងឃើញថា អូនអាល់ប៉ឺត ពិតជាគួរឲ្យស្រឡាញ់មែនទែន៕
ប្រភព៖ G-Devith