ភ្នំពេញ៖ ថ្មីៗនេះ តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាង គឹម លីហ្សា បានបង្ហោះសារទុក្ខធ្ងន់ទៅក្នុងបណ្ដាញសង្គម ដែលឪពុកបង្កើតរបស់នាង បានទទួលមរណភាព។ ជាមួយគ្នានេះដែរ មានបងប្អូន មហាជន នាំគ្នាចូលខមិនចូលរួមរំលែកទុក្ខជាច្រើនហូរហែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ងាកមកមើលសារបង្ហោះរបស់ អ្នកនាង គឹម លីហ្សា នាងបានសរសេររៀបរាប់យ៉ាងដូច្នេះថា ប៉ាបានទៅឋានដែលសុខហេីយ Kem Chiva លោកប៉ា គឹម ជីវ៉ា អាយុ 69 ឆ្នាំ។

សារបង្ហោះនេះ ក៏បានភ្ជាប់ជារូបភាព ឃើញហើយពិតជាខ្លោចចិត្ត ដែលធ្វើឲ្យមហាជននាំគ្នាបង្ហាញក្ដីសោកស្ដាយ និង អាណិតអាសូរចំពោះរូបនាង ដែលបានបាត់បង់ឪពុកតែម្នាក់គត់។ ពីក្រុមហ៊ុន ខ្មែរឡូត សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និង ចូលរួមសោកស្ដាយដល់អ្នកនាង គឹម លីហ្សា ផងដែរ៕


