ដឹងការពិតហើយថាហេតុអី Park Bom បង្ហោះរូប Lee Minho ហើយហៅស្វាមីពេញៗមាត់

//s9.kh1.co/69/695e654fb3884db804902afca59200ddbded1c86.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២៤ ៨ព្រឹក · ៦ ម៉ោងមុន

នាងបានដាក់ Caption ក្នុងការបង្ហោះថា "បើនិយាយឲ្យស្មោះត្រង់ទៅ នេះគឺស្វាមីខ្ញុំ"

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញថ្ងៃទី២៧ ខែកញ្ញាកន្លងទៅនេះ តារាចម្រៀងសំឡេងក្រអួន Park Bom បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក្រោយនាងបានបង្ហោះរូបភាពនាងជាមួយនឹង តារាសម្ដែងប្រុស Lee Minho ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Park Bom និង  Lee Minho
Park Bom និង  Lee Minho

ក្នុងនោះ នាងបានដាក់ Caption ក្នុងការបង្ហោះថា "បើនិយាយឲ្យស្មោះត្រង់ទៅ នេះគឺស្វាមីខ្ញុំ" ដែលភ្លាមៗនោះ វាក៏បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងងឿងឆ្ងល់ខ្លាំង ដោយអ្នកខ្លះសង្ស័យថា គណនីរបស់នាងត្រូវជនខិលខូចយកទៅប្រើប្រាស់ ហើយអ្នកខ្លះទៀតសង្ស័យថានាងបានទាក់ទងគ្នាជាមួយ Minho មែន។

Park Bom និង  Lee Minho
Park Bom និង Lee Minho

យ៉ាងណាមិញ ប្រភពជិតស្និទ្ធរបស់ Park Bom បានចេញមកទម្លាយថា គ្រប់យ៉ាងដែលនាងបានបង្ហោះនោះគឺមិនមែនទាក់ទងនឹងស្នេហាអ្វីនោះឡើយ។ Park Bom គ្រាន់តែសរសើរ Lee Minho ដូចអ្នកគាំទ្រចំពោះតារា គឺគ្មានអ្វីធ្ងន់ធ្ងរទេ តែក៏មានអ្នកគាំទ្រចេះតែបារម្ភពីសុវត្ថិភាពនាងទើប ការបង្ហោះនោះត្រូវបានលុបចោល៕  

Park Bom និង  Lee Minho
Park Bom និង Lee Minho
Park Bom និង  Lee Minho
Park Bom និង Lee Minho
ការបង្ហោះ​​របស់ Park Bom 
ការបង្ហោះ​​របស់ Park Bom 

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T