កម្សាន្ត៖ អាចនិយាយបានថា នៅពេលដែលបានបង្ហាញខ្លួនចូលរួមកម្មវីធីផ្សេងៗ សម្រាប់ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា មិនបានធ្វើឲ្យហ្វេនៗទស្សនិកជនខកបំណងឡើយ ដោយរូបនាងតែងតែចេញមកជាមួយនឹងការរៀបចំខ្លួនយ៉ាងស្រស់ស្អាត ទាន់សម័យ និងមានភាពស័ក្តិសមទៅនឹងកម្មវិធីតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា បានចេញមកបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ដោយនៅក្នុងនោះដែរ រូបនាង បានបង្ហាញពីការតុបតែងខ្លួនក្នុងស្ទាយ៍ដ៏ស្រស់ស្អាត ក្នុងឈុតរ៉ូបខ្មៅ ដែលមើលទៅកាន់តែមានភាពទាក់ទាញខ្លាំងឡើង។

ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើន ក៏បានចូលមកសរសើរពីស្ទាយ៍តុបតែងខ្លួន យ៉ាងមានមន្តស្នេហ៍ របស់តារាចម្រៀងស្រីរូបនេះ ដែលនៅតែមានភាពស្រស់ស្អាតមិនផ្លាស់ប្ដូរ៕
សូមទស្សនារូបភាពខាងក្រោម៖










